[English below]
ប្រាសាទបាភួនមានទីតាំងស្ថិតនៅក្នុងអតីតក្រុងអង្គរធំ ដែលត្រូវបានគេសាងសង់នៅពាក់កណ្ដាលសតវត្សទី១១ ដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២។ ដំបូងឡើយប្រាសាទនេះសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា ប៉ុន្តែចាប់ពីចុងសតវត្សទី១៥មក ប្រាសាទបាភួនត្រូវគេផ្លាស់ប្តូរមកឧទ្ទិសដល់ព្រះពុទ្ធសាសនាវិញ។
ប្រាសាទភ្នំនេះមានរាង ដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើ ពីថ្មភក់ថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទងទៅនឹងល្បែងកីឡា និងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនាសម័យលង្វែក។
ឈ្មោះដើមនៃប្រាសាទបាភួន ឬបាពួនគឺ ត្រីភូវនចូនាមណី ដែលក្រោយមកឈ្មោះនេះនៅសល់តែ ភូវនប៉ុណ្ណោះ ហើយពាក្យនេះក៏ក្លាយមកជាភួនវិញ។ ពាក្យត្រីភូវន មានន័យថាអ្នកគ្រប់គ្រងលើភពទាំងបី។
_____________________
Baphuon is a temple that is located in Angkor Archaeological Park, northwest of the Bayon Temple. Built in the mid-11th century, it is a five-tiered temple mountain built as the state temple of Udayadityavarman II dedicated to the Hindu God Shiva. It is the archetype of the Baphuon style with intricate carvings covering every available surface. In the late 15th century, the Baphuon was converted to a Buddhist temple. A 9-meter tall by 70 meter long statue of a reclining Buddha was built on the west side's second level.

















No comments:
Post a Comment