តោះ! ទៅទស្សនារុក្ខជាតិនិងផ្កាចម្រុះពណ៌ជាង៥០០ ប្រភេទ លើផ្ទៃដី១៥ ហិកតា នៅក្នុង សួនរុក្ខជាតិអង្គរ-Angkor Botanical Garden - CAMBO PHOTOGRAPHY

Breaking

Sunday, June 26, 2022

តោះ! ទៅទស្សនារុក្ខជាតិនិងផ្កាចម្រុះពណ៌ជាង៥០០ ប្រភេទ លើផ្ទៃដី១៥ ហិកតា នៅក្នុង សួនរុក្ខជាតិអង្គរ-Angkor Botanical Garden

 English below]

តោះ! ទៅទស្សនារុក្ខជាតិនិងផ្កាចម្រុះពណ៌ជាង៥០០ ប្រភេទ លើផ្ទៃដី១៥ ហិកតា នៅក្នុង សួនរុក្ខជាតិអង្គរ-Angkor Botanical Garden
សួនរុក្ខជាតិអង្គរមានទីតាំង ស្ថិតនៅស្របតាមបណ្ដោយផ្លូវទៅប្រាសាទអង្គរវត្ត ទល់មុខនឹងសាលារៀនអេសអូអេស ខេត្តសៀមរាប។ នៅទីនេះបើកទទួលភ្ញៀវទេសចរចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃអាទិត្យ និងចូលទស្សនាបានចាប់ពីម៉ោង 7:30 នាទីព្រឹក រហូតដល់ម៉ោង 5 ល្ងាច។ សួនមួយនេះមានការរៀបចំតុបតែង ខុសប្លែកពីរមណីយដ្ឋាននានា ដែលយើងធ្លាប់បានឃើញពីមុន ដោយសារតែនៅទីនេះ សម្បូរទៅដោយរុក្ខជាតិ និងផ្កាចម្រុះពណ៌ជាង ៥០០ប្រភេទ រួមជាមួយនឹងសត្វមួយចំនួន មានភោជនីយដ្ឋាន ហាងកាហ្វេ បន្ទប់ទឹក កន្លែងបណ្ដុះកូនឈើ និងសាលពិព័រណ៌ នៅលើផ្ទៃដី ១៥ ហិកតា។
សួនរុក្ខជាតិអង្គរនេះ ត្រូវបានរៀបចំជា៥សួនធំៗប្លែកពីគ្នា។ ទី១ សួនគ្រឿងទេស និងសួនឱសថ ដែលប្រមូលផ្តុំរុក្ខ ជាតិឱសថចម្រុះជាច្រើន ដែលដូនតាខ្មែរ ឬប្រជាពលរដ្ឋមានជំងឺយកទៅព្យាបាលរោគផ្សេងៗ រួមនិងដំណាំយកធ្វើជាគ្រឿង ទេសដាំស្ល។ ទី២ សួនផ្កាស្មៅ និងផ្កាចម្រុះ ប្រមូលផ្តុំនូវផ្កាចម្រុះតាមរដូវកាល និងផ្កាស្មៅ។ ទី៣ សួនអម្បូរត្នោត រួមមាន ដើមប្រង់ ស្លា លម្ម៉ើ ដូងប្រេង និងដើមឈើផ្សេងៗទៀត។ ទី៤ សួនលំនៅដ្ឋានខ្មែរ ប្រមូលផ្តុំរុក្ខជាតិហូបផ្លែច្រើនមុខ ហើយក្នុងនោះក៏មានការរៀបចំជាស្រែខ្នាតតូច និងការរចនាបែបខ្មែរផងដែរ។ ទី៥ សួនព្រៃឈើអង្គរ ដែលជាផ្នែកមួយធំនៃព្រៃឈើអង្គរ ប្រមូលផ្តុំដោយដើមឈើប្រណិត សត្វព្រៃ និងសត្វចិញ្ចឹមមួយចំនួន ដើម្បីទាក់ទាញទេសចរ។
_______________________
Angkor Botanical Garden is located along the road to Angkor Wat Temple, in front of SOS Primary School, Siem Reap. It is now open to the public from 7:30 am to 5:00 pm, and from Tuesday to Sunday. The Angkor Botanical Garden is different from most other gardens. The 15-hectare site is​ very educational and relaxing that features local traditional medicinal plants & spices garden, ornamental and flowers garden, palm garden, Khmer inspirational garden, and Angkor forest garden.

























Sources: Grand Élysée La Résidence

No comments:

Post a Comment