[English below] ប្រាសាទព្រះគោ ស្ថិតនៅក្នុងបរិវេណនៃអតីតរាជធានីហរិហរល័យនាសម័យបុរាណ បច្ចុប្បន្នមានទីតាំងនៅចំកណ្ដាលរវាងប្រាសាទបាគងនិងលលៃ ក្នុងភូមិឪឡោក ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខាងលិចផ្លូវទៅកាន់ប្រាសាទបាគង ហើយមានចម្ងាយប្រហែលជា ១៣ គីឡូម៉ែត្រពីក្រុងសៀមរាប។
ប្រាសាទនេះកសាងនៅសតវត្សទី៩ ដោយព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩) ឧទ្ទិសដល់ព្រះសិវៈក្នុងព្រហ្មញ្ញសាសនា។ នេះក៏ជាប្រាសាទដែល សាងសង់ឡើងដើម្បីឧទ្ទិសដល់មាតា បិតាព្រះអង្គ និងបុព្វជន ជាពិសេសព្រះបាទជ័យវរ្ម័នទី២ និងព្រះអគ្គមហេសីផងដែរ។
ប្រាសាទព្រះគោ ត្រូវបានប្រជាជនសម័យក្រោយដាក់ឈ្មោះ ដោយយោងទៅតាមរូបសំណាក់ព្រះគោចំនួន៣ នៅចំពីមុខប្រាង្គទាំងបីនៃប្រាសាទនេះ។ ប៉ុន្តែតាមពិតប្រាសាទនេះមានឈ្មោះថា ស្រីបរមេស្វរៈ ជាភាសាសំស្ក្រឹត។
Preah Ko Temple is located in the compound of the ancient capital of Hariharalaya (in the area that today is called Roluos), now located in the middle between Bakong Temple and Lolei Temple about 13 kilometers from Siem Reap city.
This temple was built in the 9th century by King Indravarman I (877-889) dedicated to God Shiva in Brahmanism. This is also a temple built to honor to his parents and ancestors, especially King Jayavarman II and his wife.










No comments:
Post a Comment