ប្រាសាទនាគព័ន្ធមានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។ បើសិនជាលោកអ្នកចង់ទៅទស្សនាប្រាសាទមួយនេះ អ្នកត្រូវធ្វើដំណើរតាមផ្លូវវង់ធំដោយមានចម្ងាយប្រមាណជា ១៩ គីឡូម៉ែត្រពីក្រុងសៀមរាបតែប៉ុណ្ណោះ។ ប្រាសាទនេះមានលក្ខណៈពិសេស ខុសប្លែកពីប្រាសាទមួយចំនួនក្នុងតំបន់អង្គរ ដោយសារតែគេសាងសង់នៅលើកោះតូចមួយ ស្ថិតនៅចំកណ្តាលបារាយណ៍ ជ័យតដាក ឬវាលរាជតដាក។
ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា ប្រាសាទរាជស្រី ត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ នៃចុងសតវត្ស ទី ១២ ប៉ុន្តែគេស្គាល់ជាទូទៅថាប្រាសាទនាគព័ន្ធ ។ តាមការបកស្រាយអំពីស្រះទឹក និងប្រាសាទជាធាតុផ្គុំគ្នានៅប្រាសាទនាគព័ន្ធបានបង្ហាញយ៉ាងជាក់ច្បាស់នៅក្នុងសិលាចារឹកជាភាសាសំស្រ្កឹតនៃប្រាសាទព្រះខ័នថា ប្រាសាទនាគព័ន្ធជាកោះដ៏ប្រសើរឧត្តុង្គឧត្តម និងមានសោភ័ណភាព ដោយសារស្រះទឹកសម្រាប់ដុសលាងជម្រះកាយសាសនិកដែលបានមកដល់ទីនេះ ហើយប្រើប្រាស់ទូកសម្រាប់ឆ្លងមហាសាគរនៃជីវិត។
_________________________________
Neak Pean Temple is located in Leang Dai Village, Leang Dai Commune, Angkor Thom District, Siem Reap Province. If you want to visit this temple, you have to travel along the grand circuit tour, about 19 kilometers from Siem Reap city. This temple is different from some temples in the Angkor archaeological park because it was built on an artificial island in Jayatataka. Neak Pean Temple, originally named Reach Srey Temple, was built during the reign of King Jayavarman VII in the late 12th century.












No comments:
Post a Comment